ព្រះត្រៃបិដក ភាគ ៩១
ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន
ID: 637826952640957632
ទៅកាន់ទំព័រ៖