ព្រះត្រៃបិដក ភាគ ៩១
ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។
[២០៨] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២០៩] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
ID: 637826953055512369
ទៅកាន់ទំព័រ៖