ព្រះត្រៃបិដក ភាគ ៩១

 [២១០] ពួក​អកុសលធម៌ របស់​បុគ្គល​ណា ធ្លាប់​រលត់​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា ធ្លាប់​រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។
 [២១១] ពួក​កុសលធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [២១២] ពួក​កុសលធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​រលត់​ហើយ​ដែរ។
 [២១៣] ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637826953345680615
ទៅកាន់ទំព័រ៖