ព្រះត្រៃបិដក ភាគ ៩១
តែពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
[២១៤] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។
[២១៥] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់រលត់ហើយ ក្នុងទីនោះទេ
ID: 637826953597399589
ទៅកាន់ទំព័រ៖