ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ រលត់​ហើយ ក្នុង​ទីនោះ ទាំង​ពួក​កុសលធម៌ ក៏​រលត់​ហើយ​ដែរ។
 [២១៦] ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ រលត់​ហើយ​ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ រលត់​ហើយ ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​រលត់​ហើយ​ដែរ។
 [២១៧] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ មិន​មាន​ទេ។
 [២១៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637826953901171211
ទៅកាន់ទំព័រ៖