ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ មិន​មាន​ទេ។
 [២១៩] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ មិន​មាន​ទេ។
 [២២០] ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [២២១] ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [២២២] ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អ្យា​កត​ធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637826954202293636
ទៅកាន់ទំព័រ៖