ព្រះត្រៃបិដក ភាគ ៩១
ឬក៏ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ មិនធ្លាប់កើតឡើងហើយ។
[២៦] ចិត្ត កើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន)។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ចិត្តកាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន)។
[២៧] ចិត្តរលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន)។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន)។
[២៨] ចិត្តណា កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង
ID: 637826928480139820
ទៅកាន់ទំព័រ៖