ព្រះត្រៃបិដក ភាគ ៩១

 [២២៥] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​មិន​រលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [២២៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ នឹង​រលត់ តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ នឹង​រលត់ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637826954646824904
ទៅកាន់ទំព័រ៖