ព្រះត្រៃបិដក ភាគ ៩១
[២២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។
[២២៨] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
[២២៩] ពួកកុសលធម៌ នឹងរលត់ ក្នុងទីណា។បេ។
ID: 637826954882462645
ទៅកាន់ទំព័រ៖