ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​រលត់ ក្នុង​ទីនោះ ទាំង​ពួក​កុសលធម៌ ក៏​នឹង​រលត់​ដែរ។
 [២៣២] ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​រលត់​ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​រលត់ ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។
 [២៣៣] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ ពួក​អកុលស​ធម៌​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ នឹង​មិន​រលត់​ទេ
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637826955308868910
ទៅកាន់ទំព័រ៖