ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត​នោះ នឹង​មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ទាំង​ពួក​កុសលធម៌ ក៏​នឹង​មិន​រលត់​ដែរ។
 [២៣៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត​នោះ នឹង​មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ តែ​ពួក​អព្យាកតធម៌ របស់​ពួក​ព្រះអរហន្ត​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត​នោះ នឹង​មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ដែរ​ឬ។ អើ។
 [២៣៥] ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិន​រលត់​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត​ទេ
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637826955543744601
ទៅកាន់ទំព័រ៖