ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​រលត់​ដែរ។
 [២៤១] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​រលត់​ដែរ។
 [២៤២] ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637826956319974614
ទៅកាន់ទំព័រ៖