ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺពួកអសញ្ញសត្វ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៤៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
[២៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
ID: 637826956838231631
ទៅកាន់ទំព័រ៖