ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ដែរ​ឬ។ មិន​មាន​ទេ។
 [២៤៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ទេ​ឬ។ មិន​មាន​ទេ។
 [២៤៩] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ទេ​ឬ។ មិន​មាន​ទេ។
 [២៥០] ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីណា។បេ។
 [២៥១] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន កាល​ចិត្ត​ទី ២ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិន​រលត់ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អកុសលធម៌ ក៏​មិន​រលត់​ហើយ​ដែរ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637826972535979012
ទៅកាន់ទំព័រ៖