ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់ ក្នុង​ទីនោះ​ឬ។ អើ។
 [២៥២] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស មិន​រលត់ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​មិន​រលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់ ក្នុង​ទីនោះ​ឬ។ អើ។
 [២៥៣] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស មិន​រលត់ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637826972781916622
ទៅកាន់ទំព័រ៖