ព្រះត្រៃបិដក ភាគ ៩១
ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។
[២៥៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
ID: 637826972974416633
ទៅកាន់ទំព័រ៖