ព្រះត្រៃបិដក ភាគ ៩១

 [២៥៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ទេ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្រៅពី​នេះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក ជន​នោះ មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​រលត់​ដែរ។
 [២៥៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637826973655990593
ទៅកាន់ទំព័រ៖