ព្រះត្រៃបិដក ភាគ ៩១
ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[២៦០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។
[២៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។
ID: 637826973911793859
ទៅកាន់ទំព័រ៖