ព្រះត្រៃបិដក ភាគ ៩១

ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ដែរ​ឬ។ អើ។
 [២៦៣] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ទេ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ជន​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ទេ​ឬ។ អើ។
 [២៦៤] ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីណា។បេ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637826974336025361
ទៅកាន់ទំព័រ៖