ព្រះត្រៃបិដក ភាគ ៩១
[២៦៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ ពួកអកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
ID: 637826974540244208
ទៅកាន់ទំព័រ៖