ព្រះត្រៃបិដក ភាគ ៩១

 [៣១] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​រលត់។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិន​រលត់។
 [៣២] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិនកើត​ឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​កើតឡើង ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637826928911568343
ទៅកាន់ទំព័រ៖