ព្រះត្រៃបិដក ភាគ ៩១
ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។
[២៦៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៦៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។
[២៧០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត
ID: 637826975085012286
ទៅកាន់ទំព័រ៖