ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ រលត់​ហើយ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។
 [២៧១] ពួក​កុសលធម៌ រលត់​ហើយ ក្នុង​ទីណា។បេ។
 [២៧២] ពួក​កុសលធម៌ របស់​បុគ្គល​ណា រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ រលត់​ហើយ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​រលត់ ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​រលត់ ក្នុង​ទីនោះ ទាំង​ពួក​កុសលធម៌ ក៏​រលត់​ហើយ​ដែរ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637826975335793556
ទៅកាន់ទំព័រ៖