ព្រះត្រៃបិដក ភាគ ៩១
ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។
[២៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។
[២៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់
ID: 637826975801900277
ទៅកាន់ទំព័រ៖