ព្រះត្រៃបិដក ភាគ ៩១

ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។
 [២៧៨] ពួក​កុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា។បេ។
 [២៧៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ទេ ទាំង​ពួក​កុសលធម៌ ក៏​មិន​រលត់​ហើយ​ដែរ។
 [២៨០] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637826976041119324
ទៅកាន់ទំព័រ៖