ព្រះត្រៃបិដក ភាគ ៩១
[២៨៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[២៨៥] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។
[២៨៦] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[២៨៧] ពួកអកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។
ID: 637826976564423200
ទៅកាន់ទំព័រ៖