ព្រះត្រៃបិដក ភាគ ៩១

ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​អកុសលធម៌ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [២៨៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
 [២៨៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
 [២៩០] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637826976838812356
ទៅកាន់ទំព័រ៖