ព្រះត្រៃបិដក ភាគ ៩១
[២៩១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ នៃពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។
ID: 637826977122093661
ទៅកាន់ទំព័រ៖