ព្រះត្រៃបិដក ភាគ ៩១
ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលនិងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃកុសលចិត្តទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។
ID: 637826977313835408
ទៅកាន់ទំព័រ៖