ព្រះត្រៃបិដក ភាគ ៩១
ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។
[២៩៤] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៩៥] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។
ID: 637826977536335053
ទៅកាន់ទំព័រ៖