ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៩៦] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៩៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន
ID: 637826977773053779
ទៅកាន់ទំព័រ៖