ព្រះត្រៃបិដក ភាគ ៩១

ទាំង​ពួក​កុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។
 [២៩៩] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​កើតឡើង មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល និង​អកុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល ទាំង​ពួក​អព្យាកតធម៌ ក៏​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ​ទេ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​កើតឡើង មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល និង​អកុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល ទាំង​ពួក​អកុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។
 [៣០០] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637826978206836687
ទៅកាន់ទំព័រ៖