ព្រះត្រៃបិដក ភាគ ៩១

ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣០១] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣០២] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣០៣] ពួក​កុសលធម៌ កើតឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣០៤] ពួក​កុសលធម៌ កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637826978503421844
ទៅកាន់ទំព័រ៖