ព្រះត្រៃបិដក ភាគ ៩១
ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ
ID: 637826978991859209
ទៅកាន់ទំព័រ៖