ព្រះត្រៃបិដក ភាគ ៩១
តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
[៣១១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។
ID: 637826979238745679
ទៅកាន់ទំព័រ៖