ព្រះត្រៃបិដក ភាគ ៩១

 [៣១២] ពួក​កុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ ឈ្មោះថា មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣១៣] ពួក​កុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ ឈ្មោះថា មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [៣១៤] ពួក​អកុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ ឈ្មោះថា មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [៣១៥] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​អកុសលចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ កាល​ចូល​ទៅកាន់​សុទ្ធា​វា​សៈ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637826979501245635
ទៅកាន់ទំព័រ៖