ព្រះត្រៃបិដក ភាគ ៩១
ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់។ ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់រលត់ហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ។
[៣៤] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះរបស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា របស់បុគ្គលណា
ID: 637826929350643217
ទៅកាន់ទំព័រ៖