ព្រះត្រៃបិដក ភាគ ៩១

ទាំង​ពួក​អកុសលធម៌ ក៏​មិន​រលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣១៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​មិន​រលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [៣១៧] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637826979772830309
ទៅកាន់ទំព័រ៖