ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត​នោះ នឹង​មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ នឹង​រលត់ ទាំង​ពួក​កុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។
 [៣២០] ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ នឹង​រលត់ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ នឹង​រលត់ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។
 [៣២១] ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ នឹង​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣២២] ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637826980366905681
ទៅកាន់ទំព័រ៖