ព្រះត្រៃបិដក ភាគ ៩១
ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ នឹងកើតឡើងដែរ។
[៣២៣] ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។
ID: 637826980613155712
ទៅកាន់ទំព័រ៖