ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ ។ អើ។
[៣២៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២៦] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ
ID: 637826980855343112
ទៅកាន់ទំព័រ៖