ព្រះត្រៃបិដក ភាគ ៩១
ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និង បញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។
[៣២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនរលត់ទេ ទាំងពួក កុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣២៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នោះ នឹងមិនកើតឡើងទេ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
ID: 637826981087864709
ទៅកាន់ទំព័រ៖