ព្រះត្រៃបិដក ភាគ ៩១

 [៣២៩] ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិនកើត​ឡើង តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
 [៣៣០] ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​មិន​រលត់ ក្នុង​ទីនោះ​ទេ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣៣១] ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។ នឹង​រលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [៣៣២] ពួក​អកុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637826981442239747
ទៅកាន់ទំព័រ៖