ព្រះត្រៃបិដក ភាគ ៩១
ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[៣៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន តែពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[៣៣៤] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន
ID: 637826981659126576
ទៅកាន់ទំព័រ៖