ព្រះត្រៃបិដក ភាគ ៩១

ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
[៣៣៧] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
 [៣៣៨] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ហើយ​ដែរ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ដែរ​ឬ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637826982099461146
ទៅកាន់ទំព័រ៖