ព្រះត្រៃបិដក ភាគ ៩១

ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​ណា របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ។
 [៣៥] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិន​រលត់ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​រលត់ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិនកើត​ឡើង។
 [៣៦] ចិត្ត​ណា របស់​បុគ្គល​ណា កំពុង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កំពុង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា កាល​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កាល​មិនកើត​ឡើង។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637826929595486960
ទៅកាន់ទំព័រ៖