ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​មិន​រលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ក្នុង​ទីណា ពួក
អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣៥០] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្រៅពី​នេះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ នឹង​រលត់ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637826983434974142
ទៅកាន់ទំព័រ៖