ព្រះត្រៃបិដក ភាគ ៩១

 [៣៧] ចិត្ត​ណា របស់​បុគ្គល​ណា កំពុង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កំពុង​រលត់។ ចិត្ត​ណា របស់​បុគ្គល​ណា កាល​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កាល​មិន​រលត់។
 [៣៨] ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ។ ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា​នឹង​កើតឡើង ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ។ ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ។ ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា​មិនកើត​ឡើង​ហើយ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637826929817674377
ទៅកាន់ទំព័រ៖