ព្រះត្រៃបិដក ភាគ ៩១
[៣៧០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
[៣៧១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
ID: 637826986054730070
ទៅកាន់ទំព័រ៖