ព្រះត្រៃបិដក ភាគ ៩១

 [៣៧២] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិនកើត​ឡើង​ហើយ ។
 [៣៧៣] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [៣៧៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា។បេ។
 [៣៧៥] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំ​ពុង​ព្រ​ព្រឹត្ត​ទៅ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ ក៏​មិនមែន
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637826986374741868
ទៅកាន់ទំព័រ៖